0
វត្តមាន​ iPhone 6​ កាល​ពី​​ដើម​ខែ​កញ្ញា​បាន​ធ្វើ​ឲ្យ​កក្រើក​ពិភព​បច្ចេកវិទ្យា​នៅ​ទូទាំង​ពិភព​លោក​ហើយ​ក៏​មាន​មនុស្ស​ម្នា​ជា​ច្រើន​តម្រង់​ជួរ​គ្នា​ទិញ​យ៉ាង​កក​កុញ​។ ចំណែក​ Galaxy Note 4 ដែល​បាន​ប្រកាស​កាល​​ពី​ដើម​ខែ​កញ្ញា​ដូច​គ្នា​​ក៏​ទទួល​ការ​ចាប់​អារម្មណ៍​មិន​ណយ​ដែរ។ ងាក​មក​មើល​កំពូល ​Smartphone ចុង​ក្រោយ HTC Desire Eye របស់​ក្រុមហ៊ុន​តៃវ៉ាន់​​ឯនេះ​វិញ​ ត្បិត​តែ​ត្រូវ​បាន​ប្រកាស​ក្រោយ​គេ​តែ​បើ​និយាយ​ពី​រាង​វិញ​គឺ​ពិត​ជា​ឡូយ​​មិន​ចាញ់​​សិស្ស​ច្បង​​ទាំង​ពីរ​ខាង​លើ​ប៉ុន្មាន​​ទេ។ អញ្ចឹង​ថ្ងៃ​នេះ​Sabay សូម​បង្ហាញ​ពី​លក្ខណៈ​ពិសេស​ៗ​របស់​កំពូល​ Smartphone ទាំង​បី​ថា​តើ​មួយ​ណាពិត​​ជា​ត្រូវ​ចិត្ត​ប្រិយមិត្ត?
 ១. iPhone 6

អេក្រង់​ទំហំ ៤,៧អ៊ីញ​(ប្រើ​បច្ចេកវិទ្យា ​LED-backlit)មាន​Resolution 750 x 1334 pixels, ដង់ស៊ីតេ 326 ppi pixel
-ទំហំ(បxទទ) និង​កម្រាស់៖ ១៣៨,១ម.មx៦៧ម.ម និង​កម្រាស់​ ៦,៩ម.ម
-ទម្ងន់ ១២៩ក្រាម
-កញ្ចក់​ការពារ​ Shatter proof glass, oleophobic coating
-មាន​Fingerprint Sensor
-Memory ម៉ាស៊ីន​ទំហំ 16/64/128 GB (គ្មាន​​MicroSD បន្ថែម​ពី​ក្រៅ)​, និង​RAM 1 GB
-កាមេរ៉ា​ក្រោយ ​iSight ទំហំ 8MP (ប្រើ​បច្ចេកវិទ្យាOIS​ ដែល​កាត់​បន្ថយ​លំញ័រ​ពេល​ថត​រូប​ឬ​វីដេអូ) ​និង​កាមេរ៉ា​មុខ​ 1.2 MP
-អាច​ថត​វីដេអូ​បាន​ក្នុង​កម្រិត៦០ហ្វ្រេម​ក្នុង​មួយ​វិនាទី​
-មាន​មុខងារ ​Slo-mo សម្រាប់​ថត​វីដេអូ​បាន​ក្នុង​កម្រិត២៤០ហ្រ្វេម​ក្នុង​មួយ​វិនាទី
-អាច​ធ្វើ​ការ​ពង្រីក​​រូបភាព​វីដេអូ​បាន​បី​ដង​ដោយ​មិន​ខូច​គុណភាព
-ល្បឿន​ដោនឡូត(LTE) 150 Mb ក្នុង​មួយ​វិនាទី​​​
-ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 8
-Chip ប្រភេទA8 (64-bit)
-CPU ប្រភេទDual-core Cyclone (ARM v8-based) មាន​ល្បឿន1.4 GHz
-ក្រាហ្វិក PowerVR GX6450 (quad-core graphics)
-ថ្ម​ប្រភេទ​Li-Po ​មាន​ថាមពល​រហូត​ដល់​ទៅ​1810 mAh (មិន​អាច​ប្ដូរ​បាន)
-សំបក​ស្រោប​ដោយ​អាលុយមីញ៉ូម
-ពណ៌ ប្រផេះ ពណ៌​ប្រាក់​ និង​ពណ៌​មាស។
 ២. Galaxy Note 4

អេក្រង់​ទំហំ ៥,៧អ៊ីញ​(ប្រើ​បច្ចេកវិទ្យាQuad HD Super AMOLED ​)មាន​Resolution 1440 x 2560 pixels និង​ដង់ស៊ីតេ 515 ppi pixel -ទំហំ(បxទទ) និង​កម្រាស់៖ ១៥៣,៥ម.មx៧៨,៦ម.ម និង​កម្រាស់​ ៨,៥ម.ម
-ទម្ងន់ ១៧៦ក្រាម
-កញ្ចក់​ការពារ​ Corning Gorilla Glass 3
-មាន​Fingerprint Sensor
-Memory ម៉ាស៊ីន​ទំហំ 32 GB (អាច​បន្ថែម​​​MicroSD ​ពី​ក្រៅ​បាន​រហូត​ដល់​128GB)​, និង​RAM 3 GB
-កាមេរ៉ា​ក្រោយ​ទំហំ 16MP (ប្រើ​បច្ចេកវិទ្យាOIS​ដែល​កាត់​បន្ថយលំញ័រ​ពេល​ថត​រូប​ឬ​វីដេអូ) និង​មុខ​ 3.7 MP
-អាច​បង្ហាញ​ទិន្នន័យ​វីដេអូ​បានច្បាស់​ក្នុង​កម្រិត​​4K​​​
-ប្រព័ន្ធ​ប្រតិបត្តិការ​ Android v4.4.4 (KitKat)
-Chip ពីរ​ប្រភេទQualcomm Snapdragon 805 (SM-N910S) និង​Exynos 5433 (SM-N910C)
-CPU បី​ប្រភេទ ទី១៖ Quad-core Krait 450 (SM-N910S)មាន​ល្បឿន2.7 GHz, ទី២៖ Quad-core Cortex-A53​មាន​ល្បឿន1.3 GHz និង​ទី៣៖ Quad-core Cortex-A57 (SM-N910C)មាន​ល្បឿន1.9 GHz
-ក្រាហ្វិក​ពីរ​ប្រភេទ​ ទី១៖ Adreno 420 (SM-N910S)និង​ទី២៖ Mali-T760 (SM-N910C)
-ល្បឿន​ដោនឡូត(បច្ចេកវិទ្យាLTE)របស់​Note 4មាន​ពីរ​ជម្រើស​ ទី១៖ 150 Mb ក្នុង​មួយ​វិនាទី​និង ទី២៖ 300 Mb ក្នុង​មួយ​វិនាទី
-ផ្នែក​គែម​ស្រោប​ដោយ​អាលុយមីញ៉ូម ​រី​ឯ​ផ្នែក​ខាង​ក្រោយ​ផលិត​ពី​ជ័យ​ប្លាស្ទិក
-ថ្ម​ប្រភេទ​Li-Ion ​(អាច​ផ្លាស់​ប្ដូរ​បាន)មាន​ថាមពល​រហូត​ដល់​ទៅ​ 3220 mAh (មាន​មុខ​ងារ​​ពិសេស​UltraPower Saving Modeសម្រាប់​សន្សំ​សំចៃ​ថ្ម) ។
 ៣. HTC Desire Eye


អេក្រង់​ទំហំ ៥,២អ៊ីញ​មាន​Resolution 1080 x 1920 pixels និង​ដង់ស៊ីតេ 424 ppi pixel
-ទំហំ(បxទទ) និង​កម្រាស់៖ ១៥១,៧ម.មx៧៣,៨ម.ម និង​កម្រាស់​ប៉ុន​Note 4 (៨,៥ម.ម)
-ទម្ងន់ ១៥៤ក្រាម
-មិន​មាន​មុខងារ​ ​Fingerprint Sensor
-ប្រើ​បច្ចេកវិទ្យា ​IPX7ដែល​អាច​ការពារ​ធូលី​និង​ធន់​នឹង​ទឹក​ក្នុង​ជម្រៅ​មួយ​ម៉ែត្រ​បាន​រយៈ​ពេល​៣០នាទី
-Memory ម៉ាស៊ីន​ទំហំ 16 GB (អាច​បន្ថែម​​​MicroSD ​ពី​ក្រៅ​បាន​រហូត​ដល់​128GB)​, និង​RAM 2 GB
-ស៊ីមកាត​និង​Memory អាច​ដោះ​ដូរ​បាន​យ៉ាង​ងាយ​ដោយ​មិន​បាច់​ប្រើ​ម្ជុល
-កាមេរ៉ា​ក្រោយ​ទំហំ 13MP មាន​Flash ពីរ​គ្រាប់​ (ប្រើ​បច្ចេកវិទ្យាOIS​ដែល​កាត់​បន្ថយ​លំញ័រ​ពេល​ថត​រូប​ឬ​វីដេអូ) និង​មុខ​ 13 MP មាន​Flash ពីរ​គ្រាប់​ដូច​​ខាង​ក្រោយ​ដែរ ។ មុខ​ងារ​ពិសេស​របស់​កាមេរ៉ា​HTC Desire Eye គឺ​អាច​ឲ្យ​អ្នក​​ថត​រូប​ដោយ​ប្រើ​កាមេរ៉ា​មុខ​និង​ក្រោយ​ក្នុង​ពេល​តែ​មួយ​ដោយ​ចែក​Screen ជា​ពីរ​ផ្នែក​​
-វីដេអូ​អាច​ថត​បានក្នុង​កម្រិត​៣០ហ្វ្រេម​ក្នុង​មួយ​វិនាទី​​​​
-ប្រព័ន្ធ​ប្រតិបត្តិការ​ Android v4.4.4 (KitKat)
-Chipប្រភេទQualcomm Snapdragon 801
-CPUប្រភេទ Quad-core Krait 400មាន​ល្បឿន2.3 GHz
-ក្រាហ្វិក​ប្រភេទ​ Adreno 330
-ល្បឿន​ដោនឡូត(បច្ចេកវិទ្យាLTE)150 Mb ក្នុង​មួយ​វិនាទី​
-សំបក​ផលិត​ពី​ជ័យ​ប្លាស្ទិក
-បច្ចេកវិទ្យា​សំឡេង ​Boomsound
-ថ្ម​ប្រភេទ​Li-Ion ​មាន​ថាមពល​រហូត​ដល់​ទៅ​ 2400 mAh (ថ្ម​មិន​អាច​ផ្លាស់​ប្ដូរ​បាន)​៕
​Smartphone ទាំង​បី​សុទ្ធ​តែ​មាន​រាង​ស្អាត​និង​មាន​សមត្ថភាព​ពិសេស​​រៀង​ៗ​ខ្លួន។ អញ្ចឹង​មាន​តែ​ទុក​ឲ្យ​មិត្ត​អ្នក​អាន​ជា​អ្នក​វិនិច្ឆ័យ​និង​​ជ្រើស​រើស​ចុះ​ថា​មួយ​ណា​ពិត​ខ្លាំង​និង​ស័ក្តិសម​បំផុត​សម្រាប់​មិត្ត​យុវវ័យ​ទាំង​អស់​គ្នា​?

Post a Comment

Note: Only a member of this blog may post a comment.

 
Top