0
ប្រទេស​កូរ៉េ​ខាងត្បូង​ត្រៀម​ដាក់​ចេញ​សេវាកម្ម​បណ្ដាញ​អ៊ីនធឺណិត​បច្ចេកវិទ្យា​ខ្សែកាប​អុបទិក​ល្បឿន 10Gbps ដែល​អាច​ទាញ​យក (download) ឯកសារ​ទំហំ​ធំៗ​បាន​យ៉ាង​ឆាប់​រហ័ស​មិន​ធ្លាប់​មាន។ នេះ​គឺ​ជា​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន SK Broadband ដែល​នឹង​ផ្ដល់​ល្បឿន​ក្នុង​ការ (download) ឯកសារ​ទំហំ 1GB ចំណាយ​ពេល​មិន​ដល់ ១វិនាទី​។
ក្រុមហ៊ុន​ទូរគមនាគមន៍​កូរ៉េ​ខាងត្បូង SK Broadband ត្រៀមខ្លួន​ធ្វើ​ការ​ណែនាំ​អំពី​បច្ចេកវិទ្យា​តំណ​ភ្ជាប់​អ៊ីនធឺណិត​កំពូល​លឿន (super-fast Internet connection )នេះ នៅ​ក្នុង​សន្និសីទ​ប័ណ្ណទូត​នៃ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ។ សន្និសីទ​នឹង​ប្រារព្ធ​ឡើង​នៅ​មជ្ឈមណ្ឌល BEXCO ក្នុង​ក្រុង​ប៊ូសាន​ប្រទេស​កូរ៉េ ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ក្រសួង​វិទ្យាសាស្ត្រ, ICT និង​ទីភ្នាក់ងារ​ព័ត៌មាន​សង្គម​ជាតិ និង​ផែនការ​អនាគត នៅ​ថ្ងៃ​ទី២០ ខែ​តុលា​នេះ។ ... Samsung ​សម្រេច​​បាន​បច្ចេកវិទ្យា 5G ល្បឿន​​​លឿន Download 940MB/វិនាទី លឿន​ជាង 4G LTE ៣០ដង! ... សេវា 10Gbps ថ្មី​នេះ នឹង​ផ្ដល់​ល្បឿន​អ៊ីនធឺណិត​លឿន​ជាង​ល្បឿន​អ៊ីនធឺណិត​មធ្យម​ដែល​ប្រជាជន​កូរ៉េ​ខាងត្បូង​ប្រើប្រាស់​សព្វថ្ងៃ ១០០ដង។ បច្ចុប្បន្ន​កូរ៉េ​ខាង​ត្បូង​មាន​ល្បឿន​អ៊ីនធឺណិត​កម្រិត​មធ្យម 100Mbps ដែល​អាច​ឱ្យ​អ្នក​ប្រើ​ទាញ​យក (download) ឯកសារ​ទំហំ 1GB ដោយ​ចំណាយ​រយៈពេល​ប្រហែល ៨០​វិនាទី។ នេះ​មាន​ន័យ​ថា បច្ចេកវិទ្យា​ថ្មី​នេះ នឹង​អាច​ឱ្យ​អ្នក​ទាញ​យក​ឯកសារ​ទំហំ 1GB ដោយ​ប្រើ​ពេល​តែ ០,៨វិនាទី​ប៉ុណ្ណោះ គឺ​មិន​ដល់ ១វិនាទី​ផង។ សូម​បញ្ជាក់​ថា របាយការណ៍​​ស្ដី​អំពី​បណ្ដា​ប្រទេស​ដែល​មាន​ល្បឿន​អ៊ីនធឺណិត​លឿន​ជាង​គេ​ចំនួន ១០​ប្រទេស​កាល​​នៅ​លើ​បណ្ដាញ​ព័ត៌មាន ibtimes កាល​ពី​ដើម​ខែ​សីហា ឆ្នាំ២០១៤​នេះ បាន​បង្ហាញ​ថា កូរ៉េ​ខាង​ត្បូង​ជាប់​លេខ​១ មាន​ល្បឿន​ 23.6Mbps។ ចុះ​តើ​ល្បឿន​អ៊ីនធឺណិត​នៅ​ផ្ទះ​របស់​អ្នក​ប៉ុន្មាន Mbps ហើយ​អាច​ទាញ​យក​ក្នុង​ល្បឿន​ប៉ុន្មាន MB ក្នុង​១វិនាទី?

Post a Comment

Note: Only a member of this blog may post a comment.

 
Top