0


បទ​ចម្រៀង​ស្នាដៃ​ដំបូង​របស់​ក្រុម​តារា​ចម្រៀង De5inite មាន​ចំណង​ជើង​ថា “ទឹក​ភ្លៀង​លាង​ទឹក​ភ្នែក” ទី​បំផុត​បាន​ចេញ​វីដេអូ​ចម្រៀង​ពេញ​លេញ​(Full MV)ផ្លូវ​ការ​នា​យប់​មិញ ក្រោយ​ធ្វើ​ឲ្យ​ប្រិយមិត្ត​រង់​ចាំ​អស់​ពេល​ជា​ច្រើន​ខែ។ តាម​លោក ចាន់​ណា រ៉ូណាន ប្រធាន​ក្រុម De5inite បាន​ប្រាប់​ថា តាម​ពិត​ទៅ “ទឹក​ភ្លៀង​លាង​ទឹក​ភ្នែក” ត្រូវ​ចេញ​តាំង​ពី​មុន​បុណ្យ​ភ្ជុំ​បិណ្ឌ ប៉ុន្តែ​ដោយ​សារ​តែ​សម្រិត​សម្រាំង​គុណភាព​ខ្លាំង​ពេក ទើប​ពន្យារ​ពេល​មក​ដល់​ពេល​នេះ។ យ៉ាង​ណា ស្នាដៃ​ដំបូង​ក្រុម​របស់​លោក​ចេញ​ក្រោម​ផលិតកម្ម Rich Kids Media បាន​ចេញ​យប់​មិញ​នេះ​ហើយ។


ប្រធាន​ក្រុម​វ័យ​ក្មេង​រូប​នេះ បញ្ជាក់​ថា “ទឹក​ភ្លៀង​លាង​ទឹក​ភ្នែក” របស់​លោក មិន​មែន​ស្នាដៃ​ថ្មី​សុទ្ធ​សាធ​របស់​ពួក​លោក​ទេ គឺ​យក Cover ពី​កូរ៉េ។ យ៉ាង​ណា បន្ទាប់​ពី​បទ​នេះ​ទៅ លោក​ធ្វើ​តែ​បទ​ចម្រៀង Original ប៉ុណ្ណោះ ក្នុង​នោះ​ថែម​ទាំង​ចំណាយ​ច្រើន​យ៉ាង​ហោច​ណាស់ ៥០០០ដុល្លារ​ក្នុង​១​បទ។ លោក ថា “យើង​ធ្វើ​គុណភាព​ខ្ពស់​តែ​ម្ដង ហើយ​ក៏​អត់​ធ្វើ​ច្រើន​ដែរ គឺ​១​ឆ្នាំ ១​បទ​ប៉ុណ្ណោះ”។“ទឹក​ភ្លៀង​លាង​ទឹក​ភ្នែក” និយាយ​ពី​ចំណង​ស្នេហ៍​យុវជន យុវនារី​មួយ​គូ ដែល​បាន​ផ្ដើម​ស្នេហ៍​ក្រោម​តំណក់​ទឹក​ភ្លៀង និង​ចុង​ក្រោយ​បញ្ចប់​ទៅ​វិញ ក៏​ក្រោម​តំណក់​ទឹក​ភ្លៀង លាង​ជម្រះ​ក្ដី​ឈឺ​ចាប់​មិន​អាច​កាត់​ថ្លៃ​បាន។


អាន៖ជ័យលាភី​លេខ​មួយ​​ The Voice ​ច្រៀង​ឲ្យ​​អូបាម៉ា​​ស្ដាប់! អាន៖លេង​សើច​ម៉េច​បាន​ អាយុ​ ៧​ឆ្នាំ​សោះ​អាច​វាយ​ស្គរ​ម៉ា​អេម​មនុស្ស​ចាស់​សុំ​ខ្មាស់ តោះ…ទស្សនា​ទាំង​អស់​គ្នា ហើយ​ចាប់​ប្រាប់​ថា ព្រឺ​សម្បុរ​ឬ​អត់?

Post a Comment

Note: Only a member of this blog may post a comment.

 
Top