0


បុគ្គលិក​ការិយាល័យ ច្រើន​ប្រឈមមុខ ជាមួយ​ហានិភ័យ​ខ្ពស់ ត្រូវ​កើត​ជំងឺ​បេះដូង , មហារីក , ទឹកនោមផ្អែម និង​បាក់ឆ្អឹង ដោយសារ​ស្ថានភាព សរីរាង្គ​ខ្វះ​វីតាមីន D ។ នោះ​ជា​លទ្ធផល របស់​ការស្រាវជ្រាវ​ថ្មី​មួយ ត្រូវបាន​អនុវត្តន៍ ដោយ​ពួក​អ្នកវិទ្យាសាស្ត្រ នៅ​សកល​វិទ្យាល័យ Cambridge នៃ​ប្រទេស​អង់គ្លេស ។


​ ​ពួក​អ្នកស្រាវជ្រាវ បាន​ឲ្យ​ដឹងថា ពេលវេលា​ធ្វើការ ពី​ព្រឹក​ទល់​យប់ ក្នុង​ការិយាល័យ អាចធ្វើ​ឲ្យ​អ្នក ត្រូវ​ខ្វះ​វីតាមីន D ដោយសារ​សរីរាង្គ មិនអាច​ប្រាស្រ័យ​ផ្ទាល់ ជាមួយ​ពន្លឺព្រះអាទិត្យ​-​ប្រភព​ផ្គត់ផ្គង់​វីតាមីន D ធម្មជាតិ​ដ៏​សម្បូរ​បំផុត ។​

​លទ្ធផល​ស្រាវជ្រាវ​នេះ ចង្អុល​បង្ហាញថា វីតាមីន D ដើរតួនាទី​សំខាន់ និង​ត្រូវបាន​បញ្ជាក់ ពុំ​ត្រឹម​តែមាន​ប្រសិទ្ធភាព ការពារ​សរីរាង្គ​ប្រឆាំង ទប់ទល់​ជំងឺមហារីក , ជំងឺ​បេះដូង , ទឹកនោមផ្អែម​ប៉ុណ្ណោះ​ទេ តែ​នៅ​ជួយ​បង្កើន​លទ្ធភាព មាន​កូនចៅ ទាំង​បុរស និង​ស្ត្រី ។

​ ​ពួក​អ្នកស្រាវជ្រាវ បាន​ទូន្មាន​ថា ដើម្បី​ផ្គត់ផ្គង់​គ្រប់​កម្រិត​វីតាមីន D ចាំបាច់​សម្រាប់​សរីរាង្គ អ្នកត្រូវការ​ចំណាយពេល​តែ ២០​នាទី ដើម្បី​សំដិល​ថ្ងៃ នៅពេល​ព្រឹក ។ ក្នុងករណី​ពុំមាន ពេលវេលា​សំដិល​ថ្ងៃ អ្នក​អាច​លេប​ប្រេង​ត្រី , ទទួលទាន​អាហារ​សម្បូរ​វីតាមីន D ឬ​ប្រភព​ផ្គត់ផ្គង់​វីតាមីន D ៕

Post a Comment

Note: Only a member of this blog may post a comment.

 
Top