តាមរយៈការមើលទូរទស្សន៍ អ្នកនឹងសម្គាល់ឃើញមានការផ្សាយពាណិជ្ជកម្មច្រើនណាស់ ដែលទាក់ទងនឹងផលិតផលជំនួយដល់ការរួមភេទ និងចំណង់ផ្លូវភេទជាមិនខានឡើយ។ ជាមួយគ្នានេះដែរ ក៏មានមនុស្សកាន់តែច្រើនដែរ ទាំងប្រុស និងស្ត្រីសុទ្ធតែកំពុងតែស្វែងរកជំនួយ នៅពេលដែលពួកគេខ្សោយចំណង់ផ្លូវភេទ។ សិច គឺជារឿងធម្មតា ហើយក៏ជាមុខងាររាងកាយដ៏រីករាយមួយរបស់មនុស្សយើង ហើយក៏មានវីតាមីនច្រើនណាស់ដែរ ដែលអាចជួយស្តារតុល្យភាព
និងសកម្មភាពផ្សេងៗសម្រាប់ចំណង់ផ្លូវភេទអ្នកដែរ។
វីតាមីន E
វីតាមីន E គឺជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយ ដែលអាចជួយពង្រឹងដល់របត់ឈាមរត់។ ក្រៅពីចំណង់ផ្លូវភេទ របត់ឈាមរត់ គឺជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់មុខងារផ្លូវភេទ។ ទម្រង់ថ្នាំដែលអ្នកអាចទទួលបានវីតាមីន E ច្រើនបំផុតនោះគឺ Alpha-tocopherol និង Gamma-tocopherol ដែលវាជាសមាសធាតុពីក្នុងចំណោម ៨ ខុសៗនៃវីតាមីន E។ ចូរស្វែងរកថ្នាំបំប៉នទាំងឡាយណាដែលមានសារធាតុទាំងពីរនេះ យកចេញពីប្រភពធម្មជាតិ ហើយអ្នកក៏អាចទទួលទានអាហារដែលមានជាតិវីតាមីន E ផងដែរដូចជា សណ្តែក ស្ពៃស្ពីណាច ផ្លែគីវី ផ្លែស្វាយ ប៉េងប៉ោះ និងប្រេងបន្លែច្រើនប្រភេទទៀត។
វីតាមីន C
វីតាមីន C នឹងបំពេញមុខងារជាមួយវីតាមីន E ដើម្បីជម្រុញដល់ចំណង់ផ្លូវភេទ។ តាមពិត វីតាមីន E ត្រូវការជំនួយពីវីតាមីន C ដើម្បីទទួលបានអត្ថប្រយោជន៍ពីរបត់ឈាមរត់មួយចំនួនក្នុងសរសៃឈាមអាកទែ និងចំណង់ផ្លូវភេទតែម្តង។ ចំពោះផ្លែឈើជូរៗ គឺជាប្រភពដ៏ល្អបំផុតនៃវីតាមីន C។ បើសិនជាអ្នកមិនអាចបន្ថែមវីតាមីន C ជាមួយការផ្លាស់ប្តូររបបអាហារទេនោះ ចូរស្វែងរកថ្នាំបំប៉នណាមានប្រភពមកពីការទាញយកជីវជាតិមួយនេះពីផ្លែឈើជូរបែបធម្មជាតិ។
វីតាមីន B កំផ្លេច
វីតាមីន B1, B2, B3, B5 និង B12 អាចជួយបង្កើនចំណង់ផ្លូវភេទបាន។ វីតាមីនទាំងនេះមានឥទ្ធិពលដោយផ្ទាល់ទៅលើរបត់ឈាមរត់ដូចវីតាមីន E ដែរ។ វីតាមីន B12 ច្រើនតែត្រូវបានប្រើប្រាស់សម្រាប់ធ្វើអោយមានអារម្មណ៍ និងបង្កើនថាមពលលើអ្នកដែលធ្លាប់មានរោគសញ្ញានៃការបាក់ទឹកចិត្តតិចតួច។ ក្រៅពីនេះវីតាមីន B12 ក៏មានប្រយោជនចំពោះជីវិតផ្លូវភេទដែរ។
ស័ង្គសី
ជាតិស័ង្គសី គឺជាតម្រូវការសម្រាប់ការផលិតអ័រម៉ូនតេស្តូស្តេរ៉ូន ហើយអ័រម៉ូននេះដែរក៏ជាសមាសធាតុដ៏សំខាន់មួយនៃចំណង់ផ្លូវភេទទាំងបុរស និងស្ត្រី។ ចំណង់ផ្លូវភេទនឹងថយចុះយ៉ាងខ្លាំងក្លានៅពេលចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនចុះទាប។ អាហារដែលសម្បូរជាតិស័ង្គសីមានដូចជា ស្ពៃស្ពីណាច គ្រាប់ល្ពៅ ខ្ទឹមស និងអយស្ទឺ៕

Post a Comment
Note: Only a member of this blog may post a comment.