0


សេវាកម្ម​និយាយ​មើល​មុខ​គ្នា​ឃើញ​ពី​ចម្ងាយ Skype ​ថ្ងៃ​នេះ ត្រូវ​បាន​ក្រុមហ៊ុន Microsoft បញ្ចូល​មុខងារ​បក​ប្រែ​ដ៏​ពិសេស អាច​ឱ្យ​អ្នក​ប្រើ​ធ្វើការ​សន្ទនា​គ្នា​បាន​ដោយ​មិន​ខ្វល់​ពី​ជនជាតិ​ខុស​គ្នា ប្រើ​ភាសា​ខុស​គ្នា​នោះ​ឡើយ ព្រោះ​មុខងារ​នេះ នឹង​បកប្រែ​ភាសា​របស់​ភាគី​ម្ខាង​ទៀត​មក​ជា​ភាសា​ដែល​ខ្លួន​អាច​ស្ដាប់​បាន ដើម្បី​ឆ្លើយតប​វិញ​បាន។ មុខងារ​នេះ ត្រូវ​បាន Microsoft ធ្វើ​បទ​បង្ហាញ​តាំងពី​ខែ​ឧសភា​កន្លង​ទៅ ចំណែក​ពេល​នេះ យើង​អាច​ប្រើ​មុខងារ Translator ជំនាន់​សាកល្បង (Preview) ដែល​ដំណើរការ​នៅ​លើ Windows 8.1 និង Windows 10 បាន​ហើយ។

យ៉ាងណា នៅ​ដំណាក់កាល​អភិវឌ្ឍ​សម្រេច​បាន​ជំហាន​ដំបូង​នេះ មុខងារ Skype Translator អាច​ប្រើ​បាន​តែ​រវាង​ពីរ​ភាសា​សិន​ប៉ុណ្ណោះ គឺ​ភាសា​អង់គ្លេស និង​អេស្ប៉ាញ។ ចំពោះ​ការ​ប្រើប្រាស់ គឺ​មាន​លក្ខណៈ​ងាយស្រួល ដោយ​ភាគី​សន្ទនា​ទាំង​សងខាង ពុំ​ចាំបាច់​ចេះ​ភាសា​ដូច​គ្នា តែ​ក៏​អាច​ស្ដាប់​យល់ ហើយ​អាច​ឆ្លើយឆ្លង​ទៅ​ដៃគូ តាមរយៈ​មុខងារ Translator ជា​អ្នក​បក​ប្រែ។

ដើម្បី​ប្រើប្រាស់​មុខងារ Skype Translator អ្នក​គ្រាន់តែ​ជ្រើសរើស friend រួច​បើក​មុខងារ Translator និង​ជ្រើសរើស​ភាសា​ជា​ការ​ស្រេច។ យ៉ាងណា ដោយសារ​មុខងារ​នេះ​ត្រូវ​ប្រតិបត្តិ​ការងារ​ដោយ​យក​ភាសា​របស់​ភាគី​ទៅ​បកប្រែ រួច​ទើប​ផ្ញើ​ទៅ​កាន់​អ្នក ដូច្នេះ​វា​អាច​ចំណាយ​មួយ​ខណៈ​ពេល​ខ្លី​មួយ។ សូម​ទស្សនា​វីដេអូ​បង្ហាញ​ពី​ការ​ប្រើប្រាស់​មុខងារ Skype Translator ខាង​ក្រោម៖

Post a Comment

Note: Only a member of this blog may post a comment.

 
Top