0


លើកដំបូង​លើ​ពិភពលោក ពួក​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ St Vincent អូស្ត្រាលី បាន​ផ្សាំ​ភ្ជាប់​ជោគជ័យ​បេះដូង​មួយ បាន​ស្លាប់​ទៅក្នុង​សរីរាង្គ​របស់​អ្នកជំងឺ​ម្នាក់​។
​ដោយ​ប្រើប្រាស់​វិធានការ​ថែទាំ​ថ្មី​មួយ ត្រូវបាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ Victor Chang Cardiac សហការ​ជាមួយ​មន្ទីរពេទ្យ St Vincent ។ ជាមួយនឹង​បច្ចេកវិទ្យា​ថ្មី​នេះ ពួក​វេជ្ជបណ្ឌិត​អាច​ផ្សាំ​ភ្ជាប់​បេះដូង​បាន​ឈប់​លោត​ពី​ប៉ុន្មាន​នាទី​ដល់​ជាង​កន្លះ​ម៉ោង​។​
​ប្រព័ន្ធ​ថែទាំ​បេះដូង Organ Care

​សាស្ត្រាចារ្យ Bob Graham នាយក​ប្រតិបត្តិ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​បេះដូង Victor Chang ឲ្យ​ដឹងថា​៖ "​ពេល​សរីរាង្គ​បាន​ស្លាប់ បេះដូង​សន្សឹមៗ​បាត់បង់​អុកស៊ីហ្សែន​ក្នុង​ប្រមាណ ២០-៣០​នាទី បង្ក​ការខូចខាត​ធំ​ឲ្យ​ជាលិកា​កោសិកា​ខាងក្នុង​។ អាស្រ័យហេតុនេះ មុននេះ គេ​នៅតែ​វាយតម្លៃ​បេះដូង​ជា​ផ្នែក​មួយ​ក្នុងចំណោម​ផ្នែក​ពិបាក​ផ្សាំ​ភ្ជាប់ និង​ពិបាក​ថែទាំ​បំផុត​។ ប៉ុន្តែ​ជាមួយនឹង​ប្រព័ន្ធ Organ Care បេះដូង​ឥឡូវនេះ អាច​ថែទាំ​ក្នុង​បរិស្ថាន​សិប្បនិម្មិត​ដ៏​ល្អប្រសើរ​បំផុត​។ នេះ​ជា​ប្រព័ន្ធ​តូច​ល្មម​មួយ អាស្រ័យហេតុនេះ អាច​នាំ​ទៅកាន់​មន្ទីរពេទ្យ​ណាមួយ​នៅ​អូស្ត្រាលី​ក៏បាន​"​។​
​ប្រព័ន្ធ Organ Care អនុញ្ញាត​ឲ្យ​បង្កើត​ជាថ្មី​បរិស្ថាន​របស់​សរីរាង្គ​ដ៏​ល្អឥតខ្ចោះ ពី​សីតុណ្ហភាព កម្រិត​សំណើម បង្កើត​ក្លែងក្លាយ​សញ្ញា​ពី​ខួរក្បាល រួម​ជាមួយនឹង​សារជាតិ​គីមី​ពិសេស​មួយចំនួន ត្រូវបាន​ចាក់​ទៅក្នុង​បេះដូង​។ តាមរយៈ​នោះ បេះដូង​នៅតែ​បន្តសកម្មភាព និង​លោត​ដោយ​ធម្មតា​ក្នុង​បរិស្ថាន​ថែទាំ​សិប្បនិម្មិត​។ អាស្រ័យ​ហេតុ​នោះ ដែល​វេជ្ជបណ្ឌិត​អាច​ថែទាំ​ដល់​ជាង ៣០ នាទី ដើម្បី​រង់ចាំ​ដឹកជញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ផ្សេងៗ​មាន​អ្នកជំងឺ​កំពុង​រង់ចាំ​ផ្សាំ​ភ្ជាប់​។​
​បច្ចេកវិទ្យា​ថ្មី​នេះ ជា​សមិទ្ធផល​របស់​កា​រ​ស្រាវជ្រាវ​ជាង ២០​ឆ្នាំ​។ មកទល់​បច្ចុប្បន្ន មន្ទីរពេទ្យ St Vincent បាន​ផ្សាំ​ភ្ជាប់​ជោគជ័យ ៣​ករណី​ផ្សាំ​ភ្ជាប់​បេះដូង​ដោយ​បច្ចេកវិទ្យា​ថ្មី​នេះ និង​សង្ឃឹមថា វា​នឹង​ឆាប់​ត្រូវបាន​អនុវត្ត​លើ​ទូទាំង​ពិភពលោក​។ តាម​វិទ្យាស្ថាន​ស្រាវជ្រាវ Victor Chang Cardiac ជំហាន​លោត​ផ្លោះ​អំពី​វេជ្ជសាស្ត្រ​នេះ នឹងធ្វើ​ឲ្យ​កើន​ចំនួន​ករណី​ផ្សាភ្ជាប់​បេះដូង​ជោគជ័យ​ឡើង​ជាង ៣០% ផ្តល់​ក្តីសង្ឃឹម​ថ្មី សម្រាប់​អ្នកជំងឺ​៕​H/N

Post a Comment

Note: Only a member of this blog may post a comment.

 
Top