
ប្រព័ន្ធបាញ់កាំជ្រួចហ្វូងធុន M270 របស់សហរដ្ឋអាមេរិកជាប្រព័ន្ធកាំជ្រួចដ៏ទំនើប ហើយផលិតជាពិសេសសម្រាប់ដាក់ពង្រាយនៅប្រទេសអាមេរិក ហើយត្រូវបានលក់ទៅឲ្យបណ្ដាប្រទេសតិចតួចប៉ុណ្ណោះ។ M270 ត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ពជើងគោកអាមេរិកកាលពីឆ្នាំ១៩៨៣ ហើយផលិតកម្មអាវុធធុននេះត្រូវបានបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០០៣។ M270 ត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងអង្គការបក្សសម្ព័ន្ធយោធាណាតូ (NATO)។
ក្រុមហ៊ុនផលិត Lockheed Martin
តម្លៃមួយគ្រឿង ២,៣ លានដុល្លារអាមេរិក (នេះជាតម្លៃរថពាសដែកសម្រាប់បាញ់ រីឯគ្រាប់គិតផ្សេង)
បុគ្គលិកបញ្ជា បីនាក់
ប្រភេទគ្រាប់ដែលបាញ់ អាចបាញ់គ្រាប់រ៉ុកកែតបានចម្ងាយជាងសាមសិបគីឡូម៉ែត្រ និងបាញ់គ្រាប់មីស៊ីលបានចម្ងាយអតិបរមាបីរយគីឡូម៉ែត្រ
ល្បឿនបើកបរ ៦៤គីឡូម៉ែត្រក្នុងមួយម៉ោង
លក្ខណៈពិសេសរបស់ M270 គឺមិនប្រើកាណុងសម្រាប់ស៊កគ្រាប់មីស៊ីលទេ ហើយអាចទុកចោលរហូតដល់ដប់ឆ្នាំដោយមិនបាច់ជួសជុល ឬថែទាំ ក៏គ្មានបញ្ហាអ្វីដែរ។ ជើងទម្រនីមួយៗអាចបំពាក់មីស៊ីលដែលមានអង្កត់ផ្ចិត ២២៧ មីលីម៉ែត្ ចំនួនដប់ពីរគ្រាប់។
M270 ស៊េរីថ្មីអាចបាញ់មីស៊ីលប្រឆាំងរថក្រោះក្នុងវង់ប្រតិបត្តិការចាប់ពី ៦០ -១០០ គីឡូម៉ែត្រ។ ប្រវែងគ្រាប់មីស៊ីលមួយដើមៗ ៣,៩៦ ម៉ែត្រ និងទម្ងន់ ៣០៧ គីឡូក្រាម។ ប្រទេសដែលមានអាវុធនេះគឺ អាមេរិក – អាល្លឺម៉ង់ - អង់គ្លេស – បារំាង និងអ៊ីតាលី៕
Post a Comment
Note: Only a member of this blog may post a comment.