0

ម្ចាស់ iPad Air 2 ដែល​ទើប​នឹង​ទិញ​ប្រើ ឬ iPad ជំនាន់​មុនៗ​របស់ Apple នឹង​ពេញចិត្ត​ចំពោះ ស្រោម Keyboard ពិសេស​នេះ​មិន​ខាន។ Keyboard ឈ្មោះ BrydgeAir ត្រូវ​បាន​ឌីហ្សាញ​សម្រិតសម្រាំង​ទាំង​រូបរាង​ទាន់សម័យ ហើយ​ថែមទាំង​ផ្ដល់​ភាព​ងាយស្រួល​ប្រើប្រាស់​ក្នុង​ការ​វាយ​អត្ថបទ ព្រោះ​វា​មាន​លក្ខណៈ​ស្ទើរតែ​ដូច​នឹង Keyboard របស់​កុំព្យូទ័រ​យួរដៃ​ទៅ​ហើយ។

ស្រោម​មាន​មុខងារ Keyboard ពិសេស​នេះ​អាចត្រូវ​បាន​ឌីហ្សាញ​រូបរាង​ស្រដៀង​នឹង​កុំព្យូទ័រ​ Macbook របស់ Apple និង​អាច​​ប្រើ​ត្រូវ​ជាមួយ​គ្រប់​ជំនាន់ iPad បាន។ BrydgeAir ត្រូវ​បាន​ផលិត​ជាមួយ​ពណ៌​ចំនួន៣ គឺ​ពណ៌ ស ខ្មៅ និង​ពណ៌​ទឹក​មាស ដើម្បី​ស័ក្ដិសម​ប្រើ​ជា​គូ​នឹង iPad Air 2 ដែល​មាន ៣ពណ៌​ដូច​គ្នា។

... ស្រោម iPad ផលិត​ពី​ឈើសុទ្ធសាធ​ឆ្នៃ​ពិសេស​សម្រាប់ iPad Air ...

BrydeAir នេះ​មាន​ភ្លើង backlit នៅ​លើ key ហើយ​អាច​ភ្ជាប់​ជាមួយ iPad Air តាម Bluetooth 4.0 និង​មាន​ឧបករណ៍​បំពង​សំឡេង​ប្រភេទ stereo speaker ងាយស្រួល​បន្ថែម​សំឡេង​ទៅ​តាម​តម្រូវការ។ ស្រោម​មុខងារ keyboard នេះ​ត្រូវ​បាន​ផលិត​ពី​អាលុយមីញ៉ូម និង​អាច​បត់​បាន ១៨០ដឺក្រេ។ តម្លៃ​ដាក់​លក់​នៅ​លើ​គេហទំព័រ brydgekeyboards ក្នុង​តម្លៃ ១៦៩ដុល្លារ​អាមេរិក៕

Post a Comment

Note: Only a member of this blog may post a comment.

 
Top