ថ្ងៃនេះ ក្រុមហ៊ុន Amazon បានប្រកាសរបាយការណ៍ចំណូលប្រចាំត្រីមាសទី៣ ឆ្នាំ២០១៤ នេះ មានលទ្ធផលមិនល្អ ដោយសារខាតអស់ ៥៤៤លានដុល្លារ។ តួលេខសាច់ប្រាក់នេះ គឺមានការបាត់បង់រហូតដល់ ២០ដង បើប្រៀបធៀបនឹងត្រីមាសដដែលកាលពីឆ្នាំ២០១៣។
ថ្វីត្បិតក្រុមហ៊ុនរកចំណូលសរុបកើនឡើង ២០% ដែលសរុបបាន ២០,៨៤ពាន់លានដុល្លារប្រៀបធៀបនឹងត្រីមាសដដែលកាលពីឆ្នាំទៅ (បានត្រឹម ១៧,០៩ពាន់លានដុល្លារ) ប៉ុន្តែប្រាក់ចំណេញបែរជាតិចជាអ្វីដែលវិនិយោគិនបានរំពឹងទុកទៅវិញ។ របាយការណ៍ចំណូលនៅត្រីមាសទី៣ នេះ បង្ហាញថា ក្រុមហ៊ុន Amazon បានខាតអស់ ៥៤៤លានដុល្លារ ដែលជាការល្វីងមុខរឹតតែខ្លាំងជាងត្រីមាសដដែលឆ្នាំ២០១៣ ទៅទៀត។ សាច់ប្រាក់បង់ខាតនេះ គឺកើនឡើង ២០ដង បើធៀបនឹងត្រីមាសដដែលឆ្នាំទៅ (ខាត ២៥លានដុល្លារ)។
លទ្ធផលអវិជ្ជមាននេះ គឺដោយសារតែស្មាតហ្វូនដំបូងដែល Amazon ទើបបានបើកសករាជក្នុងឆ្នាំនេះ ពុំសូវមានទីផ្សារខ្លាំង។ សាច់ប្រាក់ខាតបង់មួយផ្នែកគឺទៅលើពាណិជ្ជកម្មទូរស័ព្ទ Fire Phone គឺខាតអស់ ១៧០លានដុល្លារអាមេរិក។ នាយកប្រតិបត្តិក្រុមហ៊ុនលក់ទំនិញអនឡាញនេះ បានលើកឡើងថា ពួកយើងនឹងរៀនសូត្រអំពីភាពជោគជ័យ និងបរាជ័យ ហើយប្រហែលមិនអាចដណ្ដើមចំណែកទីផ្សារក្នុងពេលឆាប់ៗឡើយ។
លទ្ធផលហិរញ្ញវត្ថុរបស់ Amazon នេះ គឺរងឥទ្ធិពលដោយការទទួលទិញក្រុមហ៊ុន Twitch (តម្លៃ ១ពាន់លានដុល្លារ) និងការវិនិយោគទៅលើទីផ្សារលក់ទំនិញអនឡាញ ecomerce របស់ប្រទេសឥណ្ឌាជាមួយទឹកប្រាក់ ២ពាន់លានដុល្លារផងដែរ៕

Post a Comment
Note: Only a member of this blog may post a comment.