ឧទ្យានជាតិវីរជ័យ គឺជាឧទ្យានជាតិដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា មានផ្ទៃក្រឡា៣,៣២៥ គីឡូម៉ែត្រការេ ស្ថិតក្នុងស្រុកវឿនសៃ និងតាវេង នៃខេត្តរតនៈគិរី។ វាមានចំងាយប្រមាណ៦០គីឡូមែត្រ ពីភាគខាងជើងនៃទីក្រុងបានលុង។
នៅក្នុងឧទ្យានជាតិវីរជ័យ សំបូរដោយដើមឈើរាប់ពាន់ឆ្នាំជាច្រើនដើម វាលស្មៅធំធេង សត្វស្លាប និង សត្វព្រៃរាប់រយប្រភេទ។ ព្រៃដ៏ធំធេង វាលស្មៅ ភ្នំ និងជ្រលងភ្នំ គឺជាជំរករបស់សត្វព្រៃ មានដូចជា សត្វខ្លា ដំរី ក្របីព្រៃ និងពពួកសត្វស្លាប ដែលជិតផុតពូជជាច្រើនប្រភេទ។
ភាគឥសាននៃប្រទេសកម្ពុជា ផ្តល់នូវលំនៅស្ថានដ៏សុខដុម ដល់កុលសម្ពន្ធ័ជនជាតិដើម អស់ជាច្រើនសតវត្សមកហើយ និងជាមជ្ឈមណ្ឌលវប្បធម៌ផ្សេងៗគ្នានៅក្នុងតំបន់។
ជនជាតិដើមប្រូ និងកាវេត បន្តពឹងផ្អែកលើធនធានធម្មជាតិនៃឧទ្យានជាតិវីរៈជ័យសំរាប់ការ ចិញ្ចឹមជីវិតរបស់ពួកគេ។ ហើយមានសហគមន៏មួយចំនួនកំពុងចូលរួមចំនែកក្នុងកម្មវិធី អេកូទេសចរណ៏របស់ឧទ្យាននេះ។
ឧទ្យានជាតិវីរជ័យត្រូវបានឲឈ្មោះជាឧទ្យានកេរ្តិ៍ដំណែលអាស៊ានក្នុងឆ្នាំ២០០៣ ជាការទទួលស្គាល់នៃការចូលរួមចំនែកដ៏ល្អប្រសើរ ក្នុងការអភិរក្សជីវះចំរុះក្នុងតំបន់ និងអន្តរជាតិ។

Post a Comment
Note: Only a member of this blog may post a comment.