*អាងកំពីងពួយជារមណីយដ្ឋានមួយក្នុងចំនោមរមណីយដ្ឋានជាច្រើនក្នុង ខេត្តបាត់ដំបងដែលរមណីយដ្ឋាននេះស្ថិតនៅក្នុងឃុំតាគ្រាមស្រុក បាណន់ ខេត្តបាត់ដំបងមានចំងាយ៣៥Kmពីទីរួមខេត្តនិងចំងាយ១៩Kmពីផ្លូវជាតិលេខ៥៧ អតីតផ្លូវជាតិ លេខ១០ ត្រង់ចន្លោះភ្នំក្រពើ និងភ្នំទ្រុងមាន់ហើយ នៅចន្លោះភ្នំពីរ គឺភ្នំគល់ និងភ្នំតាង៉ែន។ទំនប់អាង កំពីងពួយមាន បណ្តោយ ៧៥០០m និង ទទឹង មាន១៩០០m អាចផ្ទុកទឹក បាន ១១០.០០០.០០០ ម៉ែត្រគូប ។
អាងទឹកកំពីងពួយ ត្រូវបានកសាងឡើង ក្នុងសម័យកម្ពុជា ប្រជាធិបតេយ្យ គឺ អំឡុងឆ្នាំ១៩៧៥ ដល់ ១៩៧៩ ដែលការកសាង នេះត្រូវបានគេដឹងថា មានប្រជាពលរដ្ឋខ្មែរច្រើនពាន់នាក់ បានពលីជីវិត ក្នុងពេលបំពេញកិច្ចការកសាងអាងទឹកនេះ។





Post a Comment
Note: Only a member of this blog may post a comment.