សាធារណជនមួយចំនួនអាចនឹងសុំាទៅនឹងការប្រើប្រាស់រូបរាងផ្ទាំង Start Screen នៅលើប្រព័ន្ធប្រតិបត្តិការ Windows 8 ដែលត្រូវបាន Microsoft ដាក់ឱ្យប្រើតាំងពីឆ្នាំ២០១២។ ដូច្នេះ អ្នកអាចផ្លាស់ប្ដូរទម្រង់ Start Screen ឱ្យទៅជាលំនាំចាស់ដូចនៅលើ Windows 8/8.1 ដែលជាស្ទីល Metro Screen វិញក៏បាន។
រូបរាង Start Screen នៅលើ Windows 10 Technical Previews ត្រូវបានក្រុមហ៊ុនផ្លាស់ប្ដូរទម្រង់ពីផ្ទាំង Metro ទៅជាផ្ទាំង Start Screen ដែលមានលំនាំដូចនៅលើ Windows 7 វិញ តែបានច្របាច់បញ្ចូលបន្ថែមជាមួយស្ទីល Metro របស់ Windows 8/8.1។ ដើម្បីផ្លាស់ប្ដូរមកផ្ទាំង Windows 8 Start Screen វិញនៅលើ Windows 10 សូមអនុវត្តតាមជំហានខាងក្រោម៖
១) ចុចលើប៊ូតុង Start នៅស្ថិតនៅផ្នែកខាងក្រោម និងខាងឆ្វេងបំផុត រួចវាយបញ្ចូល “Taskbar” នោះនឹងបានឃើញ "Taskbar and Navigation" ស្ថិតនៅលើគេ ហើយសូមចុចចូល។
២) ផ្ទាំងថ្មី "Taskbar and Start Menu Properties" នឹងអណ្ដែតឡើង ត្រង់នេះសូមចូលទៅកាន់ “Start Menu” tab (ស្ថិតនៅផ្នែកខាងលើបំផុត)
៣) ជម្រើសដំបូងស្ថិតនៅខាងលើបង្អស់ អ្នកនឹងឃើញប្រអប់គូសសញ្ញាធីក (√)។ ត្រង់នេះ សូមដកធីក (√) ចេញពីប្រអប់ “Lock the taskbar” រួចចុចលើប៊ូតុង OK។ ផ្ទាំងបញ្ជាក់ឱ្យ Sign out នឹងលោតចេញមក សូមចុចលើប៊ូតុង Sing out and change settings ជាការស្រេច៕
(បញ្ជាក់៖ ចង់ដាក់ Start Screen ដើមដែលមានស្រាប់នៅលើ Windows 10 វិញ គឺធ្វើតាមរបៀបដដែល ប៉ុន្តែត្រូវធីកយក “Lock the taskbar”)។

Post a Comment
Note: Only a member of this blog may post a comment.