Excel 2013 កំរិតខ្ពស់ មេរៀនទី១: បង្កើតតារាង Create Table
បង្រៀនដោយលោកគ្រូ: ទាវ ឈុនណនព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan
ដើម្បីបង្កើត Table នៅក្នុងកម្មវិធី Microsoft exel 2007/2010/2013 មានចំណុចសំខាន់ជា ច្រើនដូចជា៖
ក. ការកំណត់ Field Name And Culomn Name មុននឹងឈានដល់ការបង្កើត Field Name And Culomn Name គឺចាំបាច់ណាស់ត្រូវអានប្រធាន លំហាត់ឲ្យបាន
ច្រើនដង ច្រើនសាររហូតដល់លោកអ្នកបានយល់ដឹងអំពីគោលការនៃការចោទសួរ របស់លំហាត់ ។អ្វីទៅជា Field Name ? Field Name គឺជាឈ្មោះរបស់ Column នៃ Table ដែលជាផ្នែក ខាងក្រោមរបស់វាត្រូវបានប្រើ សម្រាប់បញ្ចូលទិន្នន័យ (វាមានលក្ខណះជាជួរ)
Record: គឺជាសំណុំទិន្នន័យដែលស្ថិតនៅក្នុង Row (ជួរដេកជាមួយគ្នា) ប៉ុន្តែមានប្រភេទ ទិន្នន័យខុសៗគ្នា ។ខ. ការកំណត់ Data Type បន្ទាប់ពីបានកំណត់ Field Name រួចហើយនោះយើងត្រូវ ជ្រើសរើសប្រភេទទិន្នន័យរបស់វាងាយស្រួលក្នុងការបញ្ចូលទិន្នន័យកុំឲ្យច្រឡំ ព្រោះ យើងមិនអាចវាយបញ្ចូលទិន្នន័យដែលមានតម្លៃ ជាអក្សរចូលទៅក្នុង Field ដែលមាន តម្លៃជាលេខបានទេ។ ប្រភេទទិន្នន័យរបស់ Field មានដូចជា៖
- Text: ត្រូវបានគេប្រើសម្រាប់បញ្ចូលជាតម្លៃអក្សរ ចំនួនលេខ (មិនអាច យកទៅគណនាបាន)
- Data/Time: សម្រាប់កំណត់នៃការបញ្ចូលតម្លៃឲ្យចេញជាថ្ងៃខែឆ្នាំ នឹង ពេលវេលា។
- Currency: សម្រាប់កំណត់ និងការបញ្ចូលតម្លៃជារូបីយវត្ថុ (និមិ្មតសញ្ញា) ជាលុយដុល្លារ ឬ រូបីយវត្ថុផ្សេងៗ នឹងមានលេខក្បៀសពីរខ្ទង់ ។
- Number: សម្រាប់បញ្ចូលលេខ (លេខមានទស្សភាគ លេខអវិជ្ជមាន នឹង វិជ្ជមាន) ។
- Special: សម្រាប់វាយបញ្ចូលជា
- Zip Code
- Phone Number
- Special Security Number (SSN)
គ. ការកំណត់ Data Validation Validation: គឺជាកំណត់នូវសិទ្ធមួយចំនួនទៅលើ Cell ។
របៀបធ្វើ
Data => Data Validation នៅត្រង់ប្រអប់ Allow ជ្រើសរើសយក List ហើយត្រង់ Source វាយពាក្យ Male, Female រួចចុច OK ។

ឃ. របៀបកំណត់ Border And Shading លើ Table ការកំណត់ Border ឲ្យ Table ដែលទើបនឹងបានបង្កើតវាជាការចាំបាច់មួយនៅពេលដែលយើង រៀបបោះពុម្ភ (លទ្ធផលសម្រេច) ។
របៀបធ្វើ
- Select Cell ដែលយើត្រូវដាក់ Border ឬចុច Ctrl+1
- ចុចលើ Border Tab
- រួចជ្រើសរើសប្រភេទបន្ទាត់នៅក្នុងប្រអប់ List Style
- None: ដោះបន្ទាប់ចេញ
- Outline: សម្រាប់ដាក់បន្ទាត់ផ្នែកខាងក្រៅ
- Inside: សម្រាប់ដាក់បន្ទាត់ផ្នែកខាងក្នុង
OK ។ង. ការប្រើ Conditional Formatting Conditional Formatting គឺជាទីតាំងមួយ ឬ កន្លែងមួយដែលអនុញ្ញាតឲ្យយើងអាចធ្វើការកំណត់
លក្ខខ័ណ្ឌផ្សេងៗទៅលើការបញ្ចូលតម្លៃទៅក្នុង Cell ដូចជាការបង្ហាញទិន្នន័យជារបានៅក្នុង Cell នៅពេលដែលយើងបញ្ចូលទិន្នន័យជាលេខ ការបង្ហាញជាព័ណទៅលើលេខផ្សេងៗគ្នា នៅពេលដែលយើងបញ្ចូលទិន្នន័យជាតម្លៃវិជ្ជមាន ឬ អវិជ្ជមាន ការកំណត់ដាក់ Icon ផ្សេងៗ នៅជាប់ទិន្នន័យនៅក្នុង Cell ហើយនឹងមានការកំណត់បន្ថែមជាច្រើនទៀត។ ហើយអ្វីដែល យើងត្រូវសិក្សាវិញមានដូចជា៖
ឧទាហរណ៏ ចូរដាក់ Sharding លើCell នៃបញ្ជីឈ្មឡសិស្សនៃ Field: Result (យកអ្វីក៏បាន) ។
- Select លើតំបន់ Field របស់ Result
- ចុច Home Tab, យក Conditional Formatting
- រួចចុច Highlight Cell Rule
=>More Rule

ច. ការប្រើ Conditional Formatting Rule Manager
- Select លើតំបន់ Field របស់ Average
- យក Home Tab, ចុច Conditional Formatting => Manager Rule
- Click New Rule រួចកំនត់ Cell Value ឲ្យធំជាង ឬ ស្មើ ៥០ រួចកំណត់ព័ណឲ្យវា ។ រួចចុចលើ New Rule ម្ដងទៀតហើយកំណត់ ដោយយកតម្លៃ តូចជាង ៥០ រួចកំណត់ ព័ណផ្សេង ។




ច. ការបង្កើត New Table ថ្មី ប្រសិនបើយើងចង់បង្កើត New Table ថ្មីមួយសម្រាប់ប្រើ នោះ ចូរធ្វើដូចខាងក្រោម៖
របៀបធ្វើ
- ចុចម៉ៅស្ដាំលើ Tab ណាមួយក៏បាន
- ចុចយក Customize Quick Access Toobar
- ចុចយក Customize Ribbon- Click New Tab ដាក់ឈ្មោះឲ្យ Tab
- OK


ជ. ការចង Macro ដើម្បីងាយស្រួលក្នុងការផ្លាស់ប្ដូ Font អក្សរនៅពេលដែលលោក អ្នកត្រូវ ការវាយ អត្ថបទជាភាសាខ្មែរផង ជាភាសារអង់គ្លេសផង គឺយើត្រូវដោះស្រាយ បញ្ហាបានដោយការចង Macro ដោយគ្រាន់ តែអនុវត្តដូចខាងក្រោមនេះ៖
- ចុចលើ View Tab, ចុចលើ Macro Group, យក Macros
- ជ្រើសរើសយក Recoord Macro

- ត្រង់ Macro Name ដាក់ឈ្មោះឲ្យ Macro
- ត្រង់ Shortcut Key គឺកំណត់អក្សរកាត់សម្រាប់ Font អក្សរណាមួយ (Ctrl+t)
- OK
នៅពេលយើង OK ហើយគឺត្រូវជ្រើសរើស Font អក្សរណាមួយដែលយើងបានកំណត់នៅក្នុង Macro។ចុចលើ Home Tab, រួចយក Font Group
ហើយជ្រើសរើស Font ណាដែលយើងបានកំណត់ (Limon S1) => OK
- Click លើ View Tab វិញ- Macros => Stop Recording
បញ្ជាក់
យើងត្រូវធ្វើការកំណត់ Macro ម្ដងទៀតសម្រាប់ជ្រើសរើសយក Font ផ្សេងពីនេះគឺយើង ធ្វើតាមគំរូដូចខាងលើ ហើយនៅពេលដែលជ្រើសរើស Font គឹត្រូវជ្រើសរើសយក Font ផ្សេងពីខាងលើ
ឧទាហរណ៏ ខាងលើជ្រើសរើសយក Font Limon S1, នៅពេលដែល យើង ធ្វើបន្ទាប់គឺ

អាចយក Font Limon S1គឺយើងជ្រើសរើសយក Font អក្សរដែលយើងត្រូវ ការសរសេរ ជាញឹកញាប់។
Post a Comment
Note: Only a member of this blog may post a comment.