ក្រុមហ៊ុនផលិតកញ្ចក់អេក្រង់ស្មាតហ្វូន Corning ថ្ងៃនេះ បានអភិវឌ្ឍប្រភេទកញ្ចក់អេក្រង់ទូរស័ព្ទថ្មីបានសម្រេចគឺ Gorilla Glass 4 បន្ទាប់ពី Gorilla Glass 3។ អេក្រង់ថ្មីរបស់ក្រុមហ៊ុនអាមេរិកនេះ នឹងរឹតតែមានគុណភាពខ្ពស់ ដោយមានភាពស្វិតជាងជំនាន់មុនៗ។
យោងតាមក្រុមហ៊ុន Gorilla ដោយផ្ទាល់ បានឱ្យដឹងថា កញ្ចក់ដែលទើបសម្រេចបាន Gorilla Glass 4 នេះគឺមានធុនស្មិតជាងជំនាន់ Gorilla Glass 3 ហើយក្រុមហ៊ុនកំពុងផ្ដោតអភិវឌ្ឍកញ្ចក់អេក្រង់ថ្មី ដែលមានភាពស្វិតសម្រាប់បំពាក់នៅលើស្មាតហ្វូនដើម្បីការពារមិនឱ្យងាយប្រេះបែកនៅពេលធ្វើជ្រុះធ្លាក់ដោយប្រការចៃដន្យណាមួយ។ ចង់ដឹងថា តើកញ្ចក់ Gorilla Glass មានសមត្ថភាពយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖
ការខិតខំអភិវឌ្ឍបច្ចេកវិទ្យាកញ្ចក់អេក្រង់មានគុណភាពបែបនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Corning សង្កេតឃើញថា បច្ចុប្បន្នមានឧបករណ៍អេឡិចត្រូនិកជាច្រើនឧស្សាហ៍ជួបបញ្ហាខូចខាត ដោយប្រេះ ឬបែកអេក្រង់ដោយសារការធ្វេសប្រហែសធ្វើជ្រុះធ្លាក់ពីអ្នកប្រើ។ ការធ្លាក់ទាំងនោះ មានរហូតដល់ ៧០% គឺសុទ្ធតែមានបញ្ហាចំពោះកញ្ចក់។ កញ្ចក់ Gorillas Glass 4 នេះ ត្រូវបានធ្វើពិសោធន៍ច្រើនលើករាប់ពាន់ម៉ោងដើម្បីកំណត់ឱ្យបានច្បាស់នូវស្តង់ដារគុណភាពរបស់ខ្លួន។
សូមបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនផលិតទូរស័ព្ទជាច្រើនសុទ្ធតែបានសហការ នាំបច្ចេកវិទ្យាកញ្ចក់អេក្រង់ប្រភេទ Goirlla Gloass របស់ក្រុមហ៊ុន Corning Inc ទៅបំពាក់លើឧបករណ៍អេឡិចត្រូនិករបស់ខ្លួន (ស្មាតហ្វូន/ថេប្លេត)។ ជាក់ស្ដែងក្រុមហ៊ុន Apple ក៏បានប្រើប្រាស់កញ្ចក់របស់ក្រុមហ៊ុនអាមេរិកនេះ យកទៅបំពាក់លើទូរស័ព្ទ iPhone ហើយក្រុមហ៊ុន Samsung បានយកប្រភេទកញ្ចក់នេះទៅបំពាក់លើស្មាតហ្វូនត្រកូល Galaxy មួយចំនួនរួចមកហើយ៕

Post a Comment
Note: Only a member of this blog may post a comment.