0
ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ មក ក្រសួងមហាផ្ទៃបានអនុញ្ញាត ឲ្យប្រជាពលរដ្ឋទូទៅ
ធ្វើលិខិតឆ្លងដែនគំរូថ្មី ដែលមានសុពលភាពរហូតដល់ ១០ ឆ្នាំ។ បើតាមនាយកដ្ឋានលិខិតឆ្លងដែន មានចំណុចខុសប្លែកគ្នាជាច្រើន រវាងលិខិតឆ្លងដែនថ្មី និងចាស់។

ខាងក្រោមនេះ គឺជាការកត់សំគាល់ត្រួសៗនូវលក្ខណៈខុសគ្នា៖
-លិខិតឆ្លងដែនថ្មីមានពី ៣២ទំព័រ ទៅ ៦៤ ទំព័រ ចំណែកលិខិតឆ្លងដែនចាស់មាន ៣២ ទំព័រ។
-លិខិតឆ្លងដែនថ្មីត្រូវបានបែងចែក ជាពីរប្រភេទទី១ សម្រាប់កុមារអាយុក្រោម ៥ឆ្នាំ មានសុពលភាព ៥ឆ្នាំ និងទីពីរសម្រាប់កុមារ និង មនុស្សចាស់ចាប់ពីអាយុ ៦ឆ្នាំឡើង មានសុពលភាព ១០ឆ្នាំ។ ចំណែកលិខិតឆ្លងដែនចាស់ មិនមានការបែងចែងទេ។ ឪពុកម្តាយអាចបិទរូបថតកូន ពេលរួមដំណើរជាមួយទៅក្រៅប្រទេស។
-លិខិតឆ្លងដែនថ្មីមានតំលៃ១០០ ដុល្លារអាមេរិក បូកថ្លៃរូបថត ៤ ដុល្លារទៀត សម្រាប់មនុស្សចាស់ និង ៨០ ដុល្លារ សម្រាប់កុមារអាយុក្រោម ៥ឆ្នាំ។ លិខិតឆ្លងដែនចាស់តំលៃ ១២០ ដុល្លារ បូកថ្លៃថតរូប ៤ដុល្លារ សម្រាប់មនុស្សចាស់ និងក្នុងករណីមានបិទរូបថតកូន ជាប់លិខិតឆ្លងដែនត្រូវបង់ ៣០ ដុល្លារបន្ថែម។
-លិខិតឆ្លងដែនថ្មីមិនអាចពន្យាបានទេ។ ចំណែកលិខិតឆ្លងដែនចាស់សុពលភាព ៣ ឆ្នាំ អាចពន្យាបានពីរដង ម្តងបានពីរឆ្នាំ។

Post a Comment

Note: Only a member of this blog may post a comment.

 
Top