0

ថេប្លេត​ ១០ម៉ូដែល​​ល្អ​បំផុត​លើ​ពិភពលោក​ស័ក្ដិសម​ទិញ​ប្រើ​នៅ​រដូវកាល​ចុង​ឆ្នាំ២០១៤ នេះប្រភព៖​ tabtec.com
ប្រសិន​បើ​អ្នក​កំពុង​ស្វែងរក​ទិញ​ថេប្លេត នៅ​ក្នុង​ជម្រើស​សមត្ថភាព Hardware ជាច្រើន នោះ​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​មាន​ការ​ពិបាក​សម្រេច​ចិត្ត។ យ៉ាងណា សូម​យល់​ឱ្យ​បាន​ច្បាស់​អំពី​តម្រូវការ​ប្រើប្រាស់​របស់​ខ្លួន​អ្នក​ផ្ទាល់ ដើម្បី​ជ្រើសរើស​ទិញ​ប្រកប​ដោយ​ភាព​ឆ្លាតវៃ និង​មិន​មាន​ការ​ស្ដាយ​ក្រោយ។ Software ក៏​ជា​ផ្នែក​សំខាន់​មួយ ត្រូវ​សម្រេច​ចិត្ត​ឱ្យ​បាន​ច្បាស់​ផង​ដែរ។ ជាក់ស្ដែង iOS, Android និង Windows កំពុង​ប្រជែង​គ្នា​លើ​ទីផ្សារ​យ៉ាង​ក្ដៅ​គគុក។ ខាង​ក្រោម​នេះ គឺ​ជា​ថេប្លេត​ចំនួន ១០ម៉ូដែល​ដែល​គេ​ចាត់​ទុក​ជា​ថេប្លេត​ល្អ​បំផុត​ប្រចាំ​រដូវ​កាល​ចុង​ឆ្នាំ២០១៤​នេះ។ សូមបញ្ជាក់​ថា​៖ តម្លៃ​ខាង​ក្រោម​គឺ​ជា​តម្លៃ​នៅ​ទីផ្សារ​ក្រៅ​ប្រទេស។ 

១០) Nvidia Shiel Tablet ជា​ថេប្លេត​ឯកទេស​ផ្ដល់​ការ​កម្សាន្ត​ហ្គេម (តម្លៃ ៣០០ដុល្លារ)

៩) Microsoft Surface Pro 3 ជា​ថេប្លេត​ឯកទេស​សម្រាប់​បំពេញ​ការងារ​បែប​ការិយាល័យ ដំណើរការ​ដោយ Windows 8.1 ហើយ​មាន​ប៊ិច Stylus (តម្លៃ ៧៩៩ដុល្លារ)

... Apple ប្រើ​ថ្លៃដើម​ផលិត iPad Air 2 អស់​តែ ២៧៥ដុល្លារ​ក្នុង​មួយ​គ្រឿង! ...

៨) Google Nexus 7 ជា​ថេប្លេត​តម្លៃ​ធូរ​ថ្លៃ រាង​ស្លីម​ប្រើ Android OS (តម្លៃ ២០០ដុល្លារ)

៧) Sony Xperia Z2 Tablet ជា​ថេប្លេត​សមាន​សមត្ថភាព​ខ្ពស់ ស្ដើង មិន​ចូល​ទឹក និង​អាច​លេង​ស៊េរី​ហ្គេម PlayStation បាន (តម្លៃ ៥០០ដុល្លារ​)

៦) Amazon Kindle Fire HDX 8.9 ជា​ថេប្លេត​ស័ក្ដិសម​សម្រាប់​អ្នក​ប្រើ យក​មក​អាន និង​ធ្វើ​ការ​កម្សាន្ត (តម្លៃ ៣៧៩ដុល្លារ)

៥) Google Nexus 9 ជា​ថេប្លេត​មាន​អេក្រង់​ថ្លា ត្រជាក់​ភ្នែក តួ​ផលិត​ពី​អាលុយមីញ៉ូម មាន​ល្បឿន​លឿន បើ​បាន​កាន់​ប្រើ​មិន​អន់​ជាង iPad នោះ​ទេ (តម្លៃ ៤០០ដុល្លារ)

៤) Samsung Galaxy Tab S ជា​ថេប្លេត Android ល្អ​បំផុត​ដែល​ស័ក្ដិសម​ឱ្យ​អ្នក​ទិញ​ប្រើ ការ​ឌីហ្សាញ​រូបរាង​ស្ដើង អេក្រង់​ថ្លា​ត្រជាក់​ភ្នែក អេក្រង់​ពីរ​ជម្រើស​គឺ ៨,៤អ៊ីញ និង ១០,៥អ៊ីញ (តម្លៃ ៥០០ដុល្លារ)

... ស្រោម iPad Air 2 ទើប​ចេញ​ថ្មី​ស្អាតៗ​ចំនួន ១០ នឹង​ធ្វើ​ឱ្យ​​លោក​អ្នក​ពេញចិត្ត! ...

៣) iPad mini 2 ជា​ថេប្លេត​ស៊េរី​ក្រោយ​បង្អស់​របស់ Apple ហើយ​ជា​ថេប្លេត​កំពុង​ពេញ​និយម​បំផុត​ក្នុង​ការ​ប្រើប្រាស់ ដោយ​សារ​សមត្ថភាព​ខ្ពស់ ល្បឿន​លឿន កម្រាស់​ស្ដើង (តម្លៃ ២៩៩ដុល្លារ)

២) iPad Air ជា​ថេប្លេត​ស្រាល ស្ដើង ល្បឿន​លឿន (តម្លៃ ៤០០ដុល្លារ)

១) iPad Air 2 ជា​ថេប្លេត​ពោរពេញ​ដោយ​សមត្ថភាព និង​មាន​ការ​ឌីហ្សាញ​រូបរាង​ស្អាត កម្រាស់​ស្ដើង​បំផុត​ជាង​ជំនាន់ iPad មុនៗ មាន​មុខងារ​ស្កេន​ក្រយៅដៃ Touch ID (តម្លៃ ៥០០ដុល្លារ)

Post a Comment

Note: Only a member of this blog may post a comment.

 
Top