បច្ចុប្បន្ន អ្នកណាៗក៏ចាប់អារម្មណ៍ដែរថា ផលិតផល Apple កំពុងពេញនិយម និងល្បីល្បាញមិនថា ទូរស័ព្ទ ឬថេប្លេតត្រកូល "i” មិនថាផលិតផលកុំព្យូទ័រនោះទេ។ ទោះជាយ៉ាងណាប្រហែលជាលោកអ្នកមិនបានដឹងអំពីផលិតផលរបស់ក្រុមហ៊ុន Apple ចំនួន ១១ដែលមិននាំហុងស៊ុយដល់ក្រុមហ៊ុននោះទេកាលពីអតីតកាល។
១) iPod Hi-Fi៖ ត្រូវបានរចនាឡើងយ៉ាងស្អាតនិងចេញលក់នៅខែកុម្ភៈ ឆ្នាំ២០០៦ ដើម្បីប្រើជាមួយ iPod ចាក់ចម្រៀង។ ផលិតបានតែជាង ១ឆ្នាំកន្លះ ដោយសារតែវាមិនអាចផ្ដល់គុណភាពសំឡេងបានល្អដូចផលិតផលគូប្រកួត ក្រុមហ៊ុន Apple ក៏ឈប់ផលិតវិញ។
២) ម៉ៅកុំព្យូទ័ររាងក្រចកជើងសេះ៖ ក្រុមហ៊ុនបានដាក់ចេញដំណាល់គ្នានឹងជំនាន់ iMac ដំបូងប៉ុន្តែដោយសារតែរូបរាងដូចក្រចកជើងសេះធ្វើឱ្យអ្នកបើពិបាកកាន់ នាំឱ្យផលិតផលនេះមិនទទួលបានជោគជ័យនោះទេ ហើយធ្វើឱ្យក្រុមហ៊ុនកែប្រែរូបរាងថ្មីវិញ។
៣) ទូរទស្សន៍ Apple៖ ក្រុមហ៊ុនបានដាក់ចេញទូរទស្សន៍ Macintosh TV លើកដំបូងនៅឆ្នាំ១៩៩៣ ហើយលក់សរុបបានតែ ១ម៉ឺនគ្រឿងប៉ុណ្ណោះដែលធ្វើឱ្យក្រុមហ៊ុនឈប់ផលិតតែម្ដង។
៤) ឧបករណ៍កាន់លេងហ្គេម Pippin៖ ផលិតដោយក្រុមហ៊ុនបុត្តសម្ព័ន្ធ Bandai និងបានដាក់ចេញនៅលើទីផ្សារនៅឆ្នាំ១៩៩៦។ ចេញលក់បានមួយឆ្នាំ ក្រុមហ៊ុន Apple លក់បានតែ ៤២០០០គ្រឿងប៉ុណ្ណោះ ចុងក្រោយ Apple សម្រេចឈប់ផលិតនៅឆ្នាំ១៩៩៧។
៥) កុំព្យូទ័រ Apple III៖ ផលិតផលនេះជាផ្នែកមួយដែលមិនបានជំរុញឱ្យក្រុមហ៊ុនទទួលបានជោគជ័យនោះទេ។ Apple III មានវត្តមាននៅលើទីផ្សារនៅឆ្នាំ១៩៨០ ហើយមានតម្លៃចន្លោះពី ៤ ទៅ ៧ពាន់ដុល្លារ។ គ្រាន់តែចេញលក់មិនទាន់បានប៉ុន្មានផង ក្រុមហ៊ុនបានប្រមូលចូលរោងចក្រវិញ ១៤០០០គ្រឿងដោយសារជួបបញ្ហា។ នៅឆ្នាំ១៩៨៤ Apple សម្រេចចិត្តឈប់ផលិតតែម្ដង។
៦) កាមេរ៉ា QuickTake៖ ដាក់លក់នៅឆ្នាំ១៩៩៤ វាជាប្រភេទឌីជីថលកាមេរ៉ាដំបូងមួយដែរក្នុងចំណោមផលិតផលកាមេរ៉ារបស់បណ្ដាក្រុមហ៊ុនផ្សេងៗ។ កាមេរ៉ា QuickTake មិនទទួលបានជោគជ័យនៅលើទីផ្សារនោះទេ អីចឹងហើយនាំឱ្យក្រុមហ៊ុន Apple ឈប់ផលិតនៅឆ្នាំ១៩៩៧។
៧) កុំព្យូទ័រយួរដៃដំបូងរបស់ Apple ម៉ាក Macintosh Portable៖ ចេញលក់នៅឆ្នាំ១៩៨៩។ វាមិនត្រឹមតែមានបញ្ហាអេក្រង់និងថ្មប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានតម្លៃថ្លៃថែមទៀតផង។ មួយគ្រឿងកាលណោះគឺតម្លៃ ៧៣០០ដុល្លារ។
៨) ឧបករណ៍បំពងសំឡេង Power Mac G4៖ ចេញលក់បានតែមួយឆ្នាំគត់ វាក៏បាត់ខ្លួនទៅវិញដោយសារតែមានបញ្ហាមួយចំនួន។ បើកសករាជដំបូងឆ្នាំ២០០០ វាមានតម្លៃ ១៧៩៩ដុល្លារ។ ឧបករណ៍នេះគ្មានកង្ហារខាងក្នុង នាំឱ្យឡើងកម្ដៅខ្លាំងពេលប្រើយូរ ដូច្នេះក្រុមហ៊ុនឈប់ផលិតនៅឆ្នាំ២០០១។
៩) ទូរស័ព្ទ ROKR E1 ត្រូវបានផលិតដោយក្រុមហ៊ុន Motorola គឺជាទូរស័ព្ទដំបូងដែលគាំទ្រ iTunes បន្ទាប់ពីក្រុមហ៊ុន Apple បានបង្កើតទីផ្សារ iTunes និងដាក់ចេញជាលើកដំបូងនៅឆ្នាំ២០០៥។ ដោយសារតែវាមានទំហំផ្ទុកទិន្នន័យតូចពេក និងផ្ទេរទិន្នន័យយឺតពេក ធ្វើឱ្យក្រុមហ៊ុន Apple រត់ចោល Motorola ក្រោយពីចាប់ដៃគ្នាបានមួយឆ្នាំ។
១០) ស្រោម iPod៖ ស្រោមធ្វើពីក្រណាត់របស់ក្រុមហ៊ុន Apple គឺមានលក់តាំងពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១២ តែមិនជោគជ័យជាដុំកំភួននោះទេ។ ដោយសារតែផលិតផលនេះហើយមិនអាចដណ្ដើមទីផ្សារបានច្រើននេះហើយ ទើបធ្វើឱ្យក្រុមហ៊ុនផលិតស្រោមទូរស័ព្ទជាច្រើនលេចឡើងព្រោងព្រាតរហូតមកដល់សព្វថ្ងៃ។
១១) កាស់ Bluetooth ដែលចេញដំណាលគ្នានឹងទូរស័ព្ទ iPhone ជំនាន់ទីមួយឆ្នាំ២០០៧។ មានវត្តមាននៅលើទីផ្សារបានតែពីរឆ្នាំ ក៏បាត់មុខទៅវិញដោយសារតែវាមិនអាចអន្ទងចិត្តអ្នកប្រើប្រាស់បានតទៅទៀត៕

Post a Comment
Note: Only a member of this blog may post a comment.