0
ឧបករណ៍​រំ​ញ័រ​គ្រប់គ្រង​ដោយ​កម្មវិធី​ទូរស័ព្ទ​ដ៏​ថ្មីស្រឡាង​មួយ​នឹង​អនុញ្ញាត​ឲ្យ​គូស្នេហ៍​រក្សា​នូវ​អារម្មណ៍​ក្តៅ​រោលរាល​របស់​ពួកគេ​នៅ​ឲ្យ​ពុះកញ្ជ្រោល មិន​ថា​ពួកគេ​នៅ​ជាមួយគ្នា ឬ​នៅ​ឆ្ងាយ​ពីគ្នា​នោះឡើយ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ១៥ តុលា​។ ​ឧបករណ៍​ឈ្មោះថា We-Vibe 4 Plus តម្លៃ ១៧៩ ដុល្លារ គឺជា​ឧបករណ៍​ប្រើ​មិនចាំបាច់​កាន់​ដោយ​ដៃ​ដំបូងបង្អស់ ដែល​អាច​បញ្ជា​ពី​ចម្ងាយ​ដោយ​កម្មវិធី​ទូរស័ព្ទ ដោយ​វា​ជួយ​ឲ្យ​គូស្នេហ៍​បើក និង​បិទ​ភាព​រំ​ញ័រ (​នៃ​ឧបករណ៍​នេះ​) របស់​ដៃគូ​ខ្លួន​ពី​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​។ ​លោក Tristan Weedmark អគ្គរដ្ឋទូត​ផ្នែក​កិលេស​តណ្ហា​សកលលោក​ប្រចាំ​នៅ​ក្រុមហ៊ុន We-Vibe បាន​និយាយថា "​ក្រុមហ៊ុន We-Vibe ត្រូវបាន​បង្កើតឡើង​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​គូស្នេហ៍ និង​បង្កើត​ភាពស្និទ្ធស្នាល​។ ហើយ​ឧបករណ៍ We-Vibe 4 Plus ថ្មី​នេះ​ជួយ​បន្ថែម​នូវ​ស្រទាប់​ទំនាក់ទំនង​មួយ​ផ្សេងទៀត និង ភាព​រីករាយ​ដ៏​លោតកញ្ឆេង ព្រោះ​គូស្នេហ៍​មានលទ្ធភាព​តម្រូវ​ទៅតាម​បទពិសោធន៍​របស់​ពួកគេ និង នាំ​ជីវិត​សិច​របស់​ពួកគេ​ឈានទៅរក​កំរិត​ថ្មី​មួយទៀត​។
កម្មវិធី We-Connect នឹង​នាំ​គូស្នេហ៍​ឲ្យ​នៅក្បែរ​គ្នា បើទោះបីជា​ពួកគេ​ស្ថិតនៅ​ទ្វីប​ដាច់ដោយឡែក​ពីគ្នា​ក៏ដោយ​"​។ ​អ្នកសរសេរ​ព័ត៌មាន​ម្នាក់​បាន​យក​ឧបករណ៍​រំ​ញ័រ​នេះ​ទៅ​សាកល្បង​នៅ​ក្រុង​ញូវយ៉ក ជាទី​ដែល​នាង​បាន​យក​ខោអាវ​ទៅ​បោកគក់ និង​ទិញ​គ្រឿងទេស ដោយ​ពាក់​ឧបករណ៍ We-Vibe 4 Plus នេះ ខណៈ​ប្តី​របស់​នាង​បញ្ជា​វាពី​ផ្ទះ​។ ​នាង Amanda Chatel អាយុ ៣៦ ឆ្នាំ បាន​ប្រាប់​កាសែត The New York Post ថា "​ខ្ញុំ​មាន​អារម្មណ៍​ស្រាវ​ស្រើប​ណាស់​នៅ​ផ្នែក​មួយ​នោះ​នៃ​រាងកាយ​របស់ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍​ប្រៀប​បី​ដូចជា​កំពុង​ប្រព្រឹត្ត​សិច​ពេល​កំពុង​ដើរ​អ​ញ្ជឹ​ង​"​។ ​ដើម្បី​ចូលទៅ​ប្រើ​ឧបករណ៍​រំ​ញ័រ​នេះ​បាន ទាំង​នាង Chatel និង​ស្វាមី​របស់​នាង​បាន​ដោ​ន​ឡូត​កម្មវិធី​ឥតគិតថ្លៃ​របស់ We-Vibe 4 Plus ចេញពី iTunes App Store រួច​ភ្ជាប់​ទៅ​ឧបករណ៍​រំ​ញ័រ​នេះ​។ នៅពេលណា​ដែល​នាង Chatel ប្រាប់​ស្វាមី​ឲ្យ​ភ្ជាប់ នាង​នឹង​អាច​បញ្ជូន Link មួយ​ឲ្យ​គាត់ ដែល​ជួយ​ឲ្យ​អ្នក​ទាំងពីរ​គ្រប់គ្រង​ឧបករណ៍​នេះ​បាន​។ ​ឧបករណ៍ We-Vibe 4 Plus ដែលជា​ប្រដាប់​តូច​មួយ​រាង​អក្សរ U ប្រវែង ៣ អ៊ី​ញ ក៏​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ជ្រើសរើស​ប្រភេទ​រំ​ញ័រ​ជាច្រើន​បាន​ផងដែរ ដូចជា "​រំ​ញ័រ​កំរិត​ខ្លាំង​បំផុត​" និង "​រំ​ញ័រ​បុក​ចុះឡើង​" ជាដើម​៕



Post a Comment

Note: Only a member of this blog may post a comment.

 
Top