0
សមិទ្ធផល​របស់ Apple ចេញ​ក្នុង​ឆ្នាំ២០១៤ នេះ​ពិត​ជា​ពិសេស ធ្វើ​ឱ្យ​សាធារណជន​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង ពិសេស​គឺ iPhone និង iPad ជំនាន់​ថ្មី​តែ​ម្ដងក្រៅ​ពី​បន្ថែម​សមត្ថភាព​ល្បឿន​ដំណើរការ​លឿន គុណភាព​អេក្រង់​កាន់​តែ​ល្អ ក្រុមហ៊ុន​ថែមទាំង​បាន​បន្ថែម​បច្ចេកវិទ្យា​ទំនើប​ដំបូង​របស់​ខ្លួន​គឺ Apple Pay ដែល​អាច​ឱ្យ​គេ ប្រើ​សម្រាប់​ទូទាត់​ប្រាក់​ទិញ​ឥវ៉ាន់​តាម​ផ្សារ​ទំនើប​បាន​រហ័ស និង​ងាយស្រួល​ថែមទៀត។


មុខងារ​ Apple Pay ដែល​ត្រូវ​បាន​ប្រកាស​តាំង​ពី​ខែ​កញ្ញា​ កន្លង​ទៅ​នេះ អាច​ដំណើរការ​បាន​អាស្រ័យ​ដោយ​មាន​ឈីប NFC ដែល​ក្រុមហ៊ុន​ទើបតែ​បាន​បំពាក់​នៅ​លើ iPhone 6 និង iPhone 6 Plus។ ចំណែក iPad ជំនាន់​ថ្មី​ដែល​ទើប​សម្ពោធ​ចេញ​ម្សិលមិញ​នេះ គឺ​មិន​មាន​បច្ចេកវិទ្យា NFC នោះ​ទេ។ ទោះជា​យ៉ាងណា នៅ​មាន​ដំណឹង​ល្អ​សម្រាប់​ម្ចាស់ iPad Air 2 និង iPad mini 3 គឺ​នៅ​តែ​អាច​ប្រើ​មុខងារ​បង់ប្រាក់​នេះ​នៅ​តាម​បណ្ដា​ហាង​លក់​ទំនិញ​នានា​បាន​ជា​លក្ខណៈ​អនឡាញ ដោយ​ត្រូវ​ដំឡើង​កម្មវិធី (app) មួយ​ផ្សេងៗ​មួយ​ចំនួន​នៅ​លើ App Store។


... Apple ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 8.1, Yosemite v10.10 និង​មុខងារ​បង់ប្រាក់​តាម​ទូរស័ព្ទ Apple Pay ...


Apple Pay នឹង​ចេញ​ឱ្យ​ទាញ​យក (Download) ប្រើ​បាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 8.1 នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ (ថ្ងៃ​ទី២០ តុលា)។ មុខងារ​ពិសេស​នេះ នឹង​អាច​ឱ្យ​គេ ប្រើ iPhone 6 និង iPhone 6 Plus ដាក់​ស្កេន​ចំ​ពី​មុខ​ម៉ាស៊ីន​ទូទាត់​ប្រាក់ (Checkout Terminal) ក្នុង​ហាង​ទំនិញ​នានា ហើយ​ត្រូវ​គេ​រំពឹង​ថា នឹង​ជា​ការ​បោះជំហាន​ដ៏​ធំ​មួយ​ជំរុញ​ដល់​ការបដិវត្តន៍​នៃ​វិធី​បង់ប្រាក់​ចល័ត​នេះ។

ថ្វីត្បិត​ម្ចាស់ iPad មិន​អាច​ភ្ជាប់​ទៅ​កាន់​ម៉ាស៊ីន​ទូទាត់ប្រាក់​ក្នុង​ហាង ប៉ុន្តែ​បណ្ដា​ហាង​លក់​ទំនិញ​នឹង​មាន​កម្មវិធី​ថ្មី (app) ដើម្បី​ផ្ដល់​ការ​គាំទ្រ​ប្រើប្រាស់​បាន​ជា​លក្ខណៈ​អនឡាញ។ យោង​តាម​ក្រុមហ៊ុន Apple ឱ្យ​ដឹង​ថា អ្នក​ប្រើ​នឹង​អាច​ទិញ​ទំនិញ​តាម​កម្មវិធី​បាន ដោយ​គ្រាន់តែ​ចុច​លើ​ប៊ូតុង “Pay” ហើយ​ដាក់​ម្រាមដៃ​ស្កេន​លើ​ប៊ូតុង Home ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​ជា​ការ​ស្រេច។ មុខងារ​នេះ Apple Pay ពិសេស​នេះ នឹង​ដំណើរការ​បាន​ជាមួយ​ប្រភេទ​កាត​ដូច​ជា Visa, MasterCard និង AMEX ដែល​គាំទ្រ​ដោយ​បណ្ដា​ធនាគារ​ប្រមាណ​ជាង ៥០០ធនាគារ៕

ទស្សនា​វីដេអូ​ ការ​ប្រើ​មុខងារ Apply Pay នៅ​លើ iPad៖



ទស្សនា​វីដេអូ ការប្រើ​មុខងារ Apple Pay នៅ​លើ iPhone 6៖


Post a Comment

Note: Only a member of this blog may post a comment.

 
Top